នាយទុយ ព្រួយបារម្ភខ្លាំងក្រោយប្អូនស្រីបង្កើតធ្លាក់ខ្លួនមានជម្ងឺដុះសាច់ក្នុងខួរក្បាល
លោក អុឹង រដ្ឋា ហៅនាយទុយ ជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់ ថ្មីៗនេះលោកសម្តែងការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីប្អូនស្រីរបស់លោកបានធ្លាក់ខ្លួនឈឺ។ ដោយនាយទុយ បានបង្ហាញនូវស្ថានភាពជម្ងឺរបស់ប្អូនស្រីបង្កើតរបស់ខ្លួន ដែលកំពុងតែគេងនៅលើគ្រែនិងមានជម្ងឺដុះសាច់ក្នុងខួរក្បាល អមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “សូមម៉ែជួយថែរក្សាប្អូនស្រីអោយបានសុខសប្បាយឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ”។

ក្នុងនោះផងដែល នាយទុយ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ជាប្រធាននិងអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលផ្តល់ការយកចិត្តទុកដាក់ជួយសំរួលដល់ការព្យាបាលជម្ងឺរបស់ប្អូនស្រីរបស់ខ្លួន។ ដោយនាយទុយបានសរសេររៀបរាប់ថា៖ “ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកពាក្យអ្វីថ្លែងមិនបានជូនចំពោះបងប្រុស HUN MANETជាប្រធានក្រុមប្រឹក្សាភិបាលនិងបងស្រី CHANMONY PICH ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ TYDAដែលបានផ្តល់ការយកចិត្តទុកដាក់បំផុតរួមនិងជួយសំរួលដល់ការព្យាបាលប្អូនស្រីខ្ញំបាទដែលមានជំងឺដុះសាច់ក្នុងខួរក្បាល។ ខ្ញុំបាទនិងក្រុមគ្រួសារសូមគោរពជូនពរជូនចំពោះបងប្រុសនិងបងស្រីព្រមទាំងបុត្រាបុត្រីរួមនិងក្រុមការងារសមាគមគ្រូពេទ្យសគ្រ្ម័ចិត្តយុវជនសម្តេចតេជោសូមមានសុខភាពល្អសំណាងល្អនិងសូមអោយមានជោគជ័យគ្រប់ភារកិច្ចដោយសេចក្តីគោរពនិងដឹងគុណបំផុតពីខ្ញុំបាទអុឹង រដ្ឋាហៅ ទុយ”៕

