ព័ត៌មានជាតិ
បុណ្យសមុទ្រនៅខេត្តកំពត កាន់តែកៀកជិតមកដល់ សមត្ថកិច្ចបង្ហាញមុខសញ្ញាលូកហោប៉ៅតាមទីសាធារណៈ
BY Khmernote Media
December 18, 2019
កំពត៖ ខណៈពិធីបុណ្យសមុទ្រកាន់តែកៀកចូលមកដល់ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញនូវមុខសញ្ញាលូកហោប៉ៅតាមទីសាធារណៈ ដោយមានការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យមានការប្រុងប្រយ័ត្ន និងដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងពិធីបុណ្យ។ ដូច្នេះពេលប្រទះឃើញមុខសញ្ញាដូចមានក្នុងរូបភាពសូមរាយការណ៍ជាបន្ទាន់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឬក៏អធិការដ្ឋាននគរបាលក្រុងកំពត តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០១០/០៩៧ ៧៧៨ ០១០៤។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»៕






