ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួយស៊ែរផង! ក្មេងស្រីសិស្សសាលាម្នាក់បាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារកំពុងស្វែងរក និងព្រួយបារម្ភយ៉ាងខ្លាំង

    BY Khmernote Media December 18, 2019
    ជួយស៊ែរផង! ក្មេងស្រីសិស្សសាលាម្នាក់បាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារកំពុងស្វែងរក និងព្រួយបារម្ភយ៉ាងខ្លាំង

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីបាត់ក្មេងស្រីឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ អាសយដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ។ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ក្មេងស្រីបានធ្វើដំណើរតាមរយៈម៉ូតូកង់បីទៅរៀននៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង៥ល្ងាចមិនឃើញកូនស្រីមកផ្ទះម្តាយក៏បានតេទូរស័ព្ទទៅលេខទូរស័ព្ទរបស់កូនស្រីតេមិនអាចទំនាក់ទំនងបាន បន្ទាប់មកម្តាយបានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថាកូនស្រីមិនឃើញមករៀនទេ។

    លុះដល់ព្រឹកឡើងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ នៅតែមិនឃើញកូនស្រីត្រលប់មកផ្ទះវិញ ទើបម្តាយមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍អោយជួយស្រាវជ្រាវ។ ពេលនេះសមត្ថកិច្ចគ្រប់ប៉ុស្តិ៍ ខណ្ឌ និងការិយាល័យជំនាញកំពុងតែស្វះស្វែងរកក្មេងស្រីដែលបាត់នេះ។ ដូច្នេះប្រសិនបើបងប្អូនប្រទះឃើញក្មេងស្រីខាងលើ សូមទាក់ទងទៅកាន់លេខទូរស័ព្ទក្រុមគ្រួសារ 016 820 778,086 876 060

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay