ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយក្រូច ចេញវីដេអូបញ្ជាក់ថាករណី នាយចឺម ត្រូវគេវាយបែកក្បាលនោះគឺជារឿងពិត មិនមែនថត MV ទេ

    BY Khmernote Media December 19, 2019
    នាយក្រូច ចេញវីដេអូបញ្ជាក់ថាករណី នាយចឺម ត្រូវគេវាយបែកក្បាលនោះគឺជារឿងពិត មិនមែនថត MV ទេ

    មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានករណីលោក​ សុខ​ មេសា​ ហៅនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឈែតញ៉ែសង្សារគេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    បន្ទាប់ពីមានករណីនេះកើតឡើង នាយក្រូច ដែលជាពូរបស់នាយចឺម បានចេញមុខបញ្ជាក់ថាករណីដែលនាយចឺមត្រូវគេលបវាយនោះគឺជារឿងពិត ដោយនៅថ្ងៃនោះ នាយចឺមនិងលោកត្រូវចូលរួមច្រៀងក្នុងកម្មវិធីខួបកំណើតនៅប៉ៃលិន ដែលចៃដន្យអ្វីស្រាប់តែខូចឡានជាហេតុធ្វើឲ្យលោកមិនបានទៅច្រៀងជាមួយនឹងនាយចឺម លោកមានការសោកស្តាយដែលមិនបានទៅជាមួយនឹងនាយចឺមទើបបណ្តាលឲ្យមានករណីនេះកើតឡើង។ នាយក្រូចក៏បានបញ្ជាក់ថា នាយចឺម និងជនសង្ស័យ នឹងត្រូវចូលប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចសួរនាំពីដំណើរដើមទង ថាតើនាយចឺមពិតជាឆាតញ៉ែសង្សារគេពិតឬក៏យ៉ាងណា។

    សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay