ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយផ្ទុះរឿងរុះរើស្ពានចាស់សម័យបារាំងអាយុជាង១០០ឆ្នាំ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បង្ហាញជំហររបស់ខ្លួនថា…

    BY Khmernote Media December 20, 2019
    ក្រោយផ្ទុះរឿងរុះរើស្ពានចាស់សម័យបារាំងអាយុជាង១០០ឆ្នាំ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បង្ហាញជំហររបស់ខ្លួនថា…

    កាលពីពេលកន្លងទៅថ្មីៗនេះ អភិបាលខេត្តបាត់ដំបងបានធ្វើការស្នើសុំគោលការណ៍រុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការបដិសេធ ដោយយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានចាស់នេះ ដោយសារតែស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅក្នុងកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

    បន្ទាប់ពីមានការបដិសេធពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងថា “សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង ។ ចំពោះមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំស្ពានថ្មចាស់នេះ។

    មួយវិញទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរស់ជនក្នុងស្រុករបស់យើង ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតនៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលការចរាចរណ៍ទាំងការដឹកជញ្ជូន និងការធ្វើដំណើរ ។ រដ្ឋបាលខេត្តបាត់ដំបង មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្មណ៍ ។ សូមអរគុណ!”៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay