ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២០ នឹងប្រារព្ឋធ្វើនៅពហុកីឡាដ្ឋាន ខេត្តកំពង់ធំ

    BY Khmernote Media December 20, 2019
    ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២០ នឹងប្រារព្ឋធ្វើនៅពហុកីឡាដ្ឋាន ខេត្តកំពង់ធំ

    ព្រះរាជបុណ្យទា្វរទសមាស ច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៤ នឹងប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ខេត្តកំពង់ធំ នាថ្ងៃទី១០​ ខែ​ឧសភា​ ឆ្នាំ២០២០ ក្នុងបរិវេណពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមជម្រាបថាព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៤រោច ខែ ពិសាខ ដើម្បី​ប្រកាស​ប្រាប់​ដល់​ប្រជា​កសិករ​ថា រដូវ​​ធ្វើ​ស្រែ​ចម្ការ​បាន​មក​ដល់​ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ​ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay