ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាមត្តេយ្យចំនួន ៨ កន្លែងក្នុងខេត្តកំពត ក្រោមជំនួយឥតសំណងរបស់ជប៉ុន
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមត្តេយ្យសិក្សាសហគមន៍ ៨កន្លែង នៅខេត្តកំពត និងផ្សព្វផ្សាយលទ្ធផលគម្រោង មជ្ឈមណ្ឌលធនធានកុមារតូច នៅភូមិបរក្នុង ឃំុអង្គរមាស ស្រុកដងទង់ ខេត្តកំពត ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៩។ ពិធីនេះធ្វើឡើង ក្រោម អធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ដមន្ត្រី ក្រសួងអបរំយុវជននិងកីឡាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ភ្ញៀវជាច្រើន បានចូលរួមក្នុងពិធីនេះ។
អគារសាលាមត្តេយ្យថ្មីចំនួន ៨ កន្លែង ត្រូវបានសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំង ពិភពកុមារ និង អភិវឌ្ឍន៍ (PE&D) ក្រោមជំនួយឥតសំណងរបស់ជប៉ុន គូសាណូណិ “KUSANONE”។ ជំនួយគូសាណូណិ ផ្តល់ជូនអគារសាលាមត្តេយ្យ បរិក្ខារអនាម័យនិងសួនកុមារសម្រាប់សាលាមត្តេយ្យចំនួន ៨ កន្លែង។ គម្រោងនេះត្រូវបានរំពឹងថានឹងពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំសម្រាប់កុមារតូចៗប្រកបដោយគុណភាពខ្ពស់ហើយការអប់រំនេះនឹងរួមចំណែកដល់អនាគតល្អប្រសើរសម្រាប់កុមារនៅតំបន់ជុំវិញ៕




ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា