ព័ត៌មានជាតិ
ស្អាតកប់តែម្តង! មកមើលទិដ្ឋភាពភ្លើងពណ៌ចំរុះពណ៌ស្រស់ស្អាតនៅ Pub Street ត្រៀមឆ្លងឆ្នាំសកល
BY Khmernote Media
December 21, 2019
ខេត្តសៀមរាប៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០១៩នឹងបញ្ចប់ ហើយឆ្នាំថ្មី ២០២០ នឹងចូលមកដល់ ហើយបើយើងក្រឡេកមកមើលនៅតំបន់ Pub Street ដែលជាកន្លែងដើរលេងកំសាន្តដ៏ល្បីនាពេលរាត្រីនៅក្នុងទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ត្រូវបានគេតុបតែងរំលេចដោយភ្លើងពណ៌ចំរុះពណ៌យ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងថ្ងៃណូអែលផង និងបុណ្យឆ្លងឆ្នាំសកលផងដែរ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលតំបន់ Pub Street រៀបចំតុបតែង ដើម្បីអបអរសាទរពិធីបុណ្យនានា ហើយតំបន់ Pub Street នេះផងដែរក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកំសាន្តជាច្រើនរាប់ម៉ឺនរាប់សែននាក់ជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ៖ សេម
រូបភាព៖ Arun Pov





