ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ​និងព្យាបាលជម្ងឺភ្នែក ជូនដល់ប្រជាជនកម្ពុជា នៅមន្ទីរពេទ្យរុស្សី

    BY Khmernote Media December 21, 2019
    ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ​និងព្យាបាលជម្ងឺភ្នែក ជូនដល់ប្រជាជនកម្ពុជា នៅមន្ទីរពេទ្យរុស្សី

    ដោយមានការសហការជាមួយក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

    យោងតាមការប្រកាសរបស់មន្ទីរពេទ្យបានឲ្យដឹងថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ​ និងព្យាបាលជម្ងឺ ដូចជា ជម្ងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក ឬលើត្របកភ្នែក រោមចាក់ភ្នែក និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយមហាវិថី យោធពលខេរមៈភូមិន្ទ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០៧៨ ៨២៥ ១០៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay