ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! អ្នកគ្រូ នាង ផល្លា ដែលខំប្រឹងបង្ហាត់បង្រៀន កុមារគ ថ្លង់ ជិត៣០ឆ្នាំហើយនោះ ឥលូវនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែង​តាំង​ជា​​ទីប្រឹក្សា​ក្រសួង​អប់រំ​

    BY Khmernote Media December 21, 2019
    អបអរសាទរ! អ្នកគ្រូ នាង ផល្លា ដែលខំប្រឹងបង្ហាត់បង្រៀន កុមារគ ថ្លង់ ជិត៣០ឆ្នាំហើយនោះ ឥលូវនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែង​តាំង​ជា​​ទីប្រឹក្សា​ក្រសួង​អប់រំ​

    អ្នកគ្រូ នាង ផល្លា ត្រូវបានមហាជនស្គាល់ និងគោរពកោតសរសើរ ដោយសារតែការខិតខំប្រឹងប្រែងអប់រំបង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេសកម្ពុជាអស់រយៈកាលជិត ៣០ឆ្នាំកន្លងមកនេះ ហើយអ្នកគ្រូ ផល្លា ក៏ធ្លាប់ទទួលបានមេដាយមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយ មហាកិត្តិយស លំដាប់ទី២) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគ្រូ ផល្លា ក៏ធ្លាប់ត្រូវបាន​ជ្រើសរើស​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ ក្នុងចំណោម​គ្រូបង្រៀន ១០ រូប សម្រាប់​ទទួល​ពាន​រង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ពី​កម្មវិធី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ‪‎Global Teacher Prize‬ ទៀតផង។

    ថ្មីនេះផងដែរ អ្នកគ្រូ ផល្លា ត្រូវបានព្រះមហាក្សត្រព្រះអង្គទ្រង់ប្រោសព្រះរាជទាន ក្នុងការត្រាស់បង្គាប់តែង​តាំង​ និងផ្តល់ឋានៈអ្នកគ្រូ ជា​ទីប្រឹក្សា​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ មាន​ឋានៈស្នើ​អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ។ ការតែងតាំងនេះធ្វើឲ្យមហាជនជាច្រើនត្រេកអរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ដែលសាកសមនឹងទទួលបានឋានៈបែបនេះ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay