ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្លើមធំមែន! Hack គណនីហ្វេសប៊ុករបស់ស្នង​ការន​គ​របាល​ខេត្ត​កែប ហើយដើរបោកលុយគេតាម Wing បានរាប់ពាន់ដុល្លារទៀត

    BY Khmernote Media December 23, 2019
    ថ្លើមធំមែន! Hack គណនីហ្វេសប៊ុករបស់ស្នង​ការន​គ​របាល​ខេត្ត​កែប ហើយដើរបោកលុយគេតាម Wing បានរាប់ពាន់ដុល្លារទៀត

    ​ខេត្ត​កែប ៖ ដោយ​អនុវត្តតាម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប លោក​វរសេនីយ៍ទោ កើត សាវុធ នាយការិយាល័យ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី Hack account facebook របស់លោក​ស្នង​ការន​គ​របាល​ខេត្ត​កែប និង​អា​ខោ​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ផ្សេងទៀត យកទៅ​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​វេ​លុយ​(wing) កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប អស់​ទឹកប្រាក់​ចំនួន​៩៥០០​ដុល្លារ និង​ប្រាក់រៀល​៤​លាន​រៀល ដោយ​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តបាត់ដំបង ។ ក្រោយពេល​ចាប់ខ្លួន កម្លាំង​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ។​

    ​ជនសង្ស័យ​ខាងលើ​រួមមាន​ឈ្មោះ សេង តា​រ៉ា ភេទ​ប្រុស អាយុ​29​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង និង​ឈ្មោះ ឈុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់​គ្រឿងយន្ត រស់នៅ​ភូមិ​ចំការ​សំរោង ស្រុកចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង និង​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់​បក្សពួក​ដែល​នៅ​សេសសល់​។

    បច្ចុប្បន្ន នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

    ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ករណី​ឆបោក​ខាងលើ និង​ជួយ​សហការ​រាយការណ៍​ជូន​សម​ត្ថិ​ច្ចរាល់​អំពើ​ល្មើសច្បាប់​ផ្សេងៗ សូម​អរគុណ ​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay