រថយន្ត

ល្អមែនទែន! ក្រុមហ៊ុន Piaggio នឹងចាប់ផ្ដើមផលិតកង់បីឥណ្ឌាជាប្រភេទអគ្គិសនី

BY
autoadmin
December 23, 2019

Piaggio ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បីមានមូលដ្ឋាននៅប្រទេសអ៊ីតាលី ពេលនេះនឹងចាប់ផ្ដើមផលិតកង់បីនេះជាប្រទេសអគ្គិសនីហើយ។ ម៉ូតូកង់បីដែលភាគច្រើននៅខ្មែរយើងគេហៅថា “កង់បីឥណ្ឌា” មានប្រជាប្រិយភាពខ្លាំងណាស់នៅអាស៊ីអាគ្នេយ៍ ហើយម៉ូតូប្រភេទនេះ (តាមម៉ាកផ្សេងៗគ្នា) ភាគច្រើនវាត្រូវបានគេយកមកដាក់បម្រើជាសេវាកម្មដឹកជញ្ជូនអ្នកដំណើរ, ដឹកជញ្ជូនអីវ៉ាន់ និងធ្វើជាតូបលក់ចល័តជាដើម។ សម្រាប់ពេលនេះវិញ ហើយក៏ដោយសារប្រទេសឥណ្ឌាមានគ្រោងការណ៍ “ការអនុម័តឱ្យបានលឿន និងផលិតរថយន្តកូនកាត់ និងអគ្គិសនី” (FAME) ផងនោះ កង់បីនេះបានកំពុងចាប់ផ្ដើមការផលិតជាប្រភេទអគ្គិសនី។

ជាមួយគ្នានេះដែរ FAME ក៏បានជម្រុញឱ្យមានការទិញម៉ូតូអគ្គិសនី ហើយថែមទាំងធានាជាមួយនឹងការកាត់បន្ថយថ្លៃពន្ធការលក់ចាប់ពី 5 ទៅ 12% ទៀតផង។ ម៉ូតូនេះមានឈ្មោះថា Ape E-City ដែលវានឹងប្រើអាគុយ ដែលអាចសាកថ្មបានពីតាមស្ថានីយសេវាកម្មស្វ័យប្រវត្តិ។ ការបង្កើតថ្មីនេះនឹងជួយឱ្យអ្នកប្រើប្រាស់ម៉ូតូកង់បីរបស់ Piaggio ឱ្យមានសេដ្ឋកិច្ចល្អ ហើយជាពិសេសវាមិនមានការបំភាយដល់បរិស្ថានរបស់យើងនោះទេ។ Ape E-City មានលក់នៅឥណ្ឌាក្នុងតម្លៃជាមធ្យម $2,800 ពោលគឺថោកជាងកង់បីហ្គាស។ មានទាំងកម្លាំង 50cc (ម៉ាស៊ីន2វគ្គ), 197cc (ម៉ាស៊ីន4វគ្គ), 395cc (ម៉ាស៊ីន4វគ្គ) និង 435cc ម៉ាស៊ីនម៉ាស៊ូតស៊ីឡាំងទោល។ សម្រាប់តម្លៃចាប់ពីម៉ាស៊ីនខ្សោយទៅមាស៊ីនម៉ាសូត គឺពី $2,000 ដល់ $3,500 ៕

អត្ថបទ៖ លីដា

Share This Post: