ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយ អ្នកបន្លំលួចទូរស័ព្ទអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ

    BY Khmernote Media December 23, 2019
    ចាប់បានហើយ អ្នកបន្លំលួចទូរស័ព្ទអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែ​ធ្នូ​ ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី​​ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកំលាំងប្រជាការពារខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួច (​ទូរស័ព្ទដៃ)​ នៅចំណុច​បន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យព្រះអង្គឌួងផ្លូវ​លេខ៥១ ភូមិ​ទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហូ ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅពុំពិត​ប្រាកដ​។

    ចំណែកឯជនរងគ្រោះមានឈ្មោះ ​ក្បំ អ៊ឹម ភេទស្រី អាយុ៥២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ដែលមានទីលំនៅភូមិបឹងខាងត្បូង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។  វត្ថុតាងចាប់យកបានមានទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅជារបស់ជនរងគ្រោះ។ មុនពេលកើតហេតុ ជនរងគ្រោះបានមកកំដរកូនស្រីដេកសំរាលកូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយដាក់ទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ សាកថ្មនៅលើគ្រែក្បែរមាត់ទ្វារពេលនោះស្រាប់​តែ​​ជនសង្ស័យ​បានដើរមកតែម្នាក់ឯងធ្វេីសកម្មភាពលួច​​យកទូស័ព្ទដៃរបស់​ជន​រងគ្រោះ​បានសម្រេច​រត់គេចខ្លួន ពេលនោះជនរងគ្រោះឃើញទាន់បានស្រែកឆោឡោ ត្រូវបានកម្លាំង ប្រជាការពារខណ្ឌ និង ប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ដែលកំពុងល្បាតបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះ ដែលលួចបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ធ្វើការសាកសួរ ។

    ចំពោះមុខកំលាំងខណ្ឌប៉ុស្តិ៍កំពុងប្រើវិធានការជំនាញសួរចំលើយស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តិកន្លងមក និងបានកសាងសំណុំរឿងតាមនិតិវិធី៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay