ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លែងបានញ៉ាំមីឆាអ៊ុំទៀតហើយ! ចូលរួមសោកស្តាយផង អ៊ុំប្រុសលក់មីឆាប័ណ្ណធានាបានទទួលមរណភាពហើយ

    BY Khmernote Media December 23, 2019
    លែងបានញ៉ាំមីឆាអ៊ុំទៀតហើយ! ចូលរួមសោកស្តាយផង អ៊ុំប្រុសលក់មីឆាប័ណ្ណធានាបានទទួលមរណភាពហើយ

    ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់ទទួលទានមីឆាប័ណ្ណធានា តម្លៃរដ្ឋ របស់អ៊ុំប្រុស គីម សុខ ដែលលោកអ៊ុំតែងតែលក់នៅម្តុំសាលាបាក់ទូក។ គិតមកទល់នឹងបច្ចុប្បន្ន លោកអ៊ុំបានខិតខំប្រឹងប្រែងតស៊ូលក់មីឆាតាមរទេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយក៏មានអ្នកស្រលាញ់ និងចូលចិត្តថ្វីដៃឆាមីរបស់អ៊ុំប្រុសជាច្រើនផងដែរ។

    កាលពីប៉ុន្មានសប្តាហ៍មុន ជើងរបស់អ៊ុំប្រុសបានធ្វើទុក្ខខ្លាំង ហើយត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្រាប់តែល្ងាចមិញនេះ យោងតាមការបញ្ជាក់របស់កូនស្រីរបស់អ៊ុំប្រុសបានឲ្យដឹងថា អ៊ុំប្រុសបានទទួលមរណភាពហហើយ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Amen Nä ដែលជាកូនស្រីរបស់អ៊ុំប្រុស បានបង្ហោះស្វែងរកបងប្រុសឈ្មោះ សុវុធ្ធី ដែលបាត់ទំនាក់ទំនងគ្នាជាយូរ ដើម្បីឲ្យបងប្រុសដឹង និងចូលរួមពិធីបុណ្យសពរបស់លោកឪពុកផងដែរ ដោយមានលេខទំនាក់ទំនង 070 936683 និង 012648372 ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay