សាហាវណាស់ បាញ់តដៃជាមួយសមត្ថកិច្ចដូចក្នុងរឿងហុងកុងអញ្ចឹង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២២:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)នៃក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (ជនសង្ស័យបានធ្វើសកម្មភាពបាញ់តបតមកលេីសម្ថកិច្ចយេីងចំនួន០៤គ្រាប់) បង្ក្រាបនៅចំណុចផ្ទះដីឡូត៍ លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ:
១-ឈ្មោះ មាស សិលា ហៅ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើក រថយន្ត ស្នាក់នៅផ្ទះដីឡូត៍ លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវ លេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមានអាវុធខ្លីមួយដើមម៉ាក SIGSOWER P320 មានលេខ 58C .164881 បង់មួយ គ្រាប់០៦គ្រាប់ សំបកគ្រាប់ចំនួន០៤គ្រាប់ និងម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី 2016 ពាក់ស្លាកលេខ ភ្នំពេញ 1GD- 4729 ដែលមានលេខតួនិងលេខ ម៉ាស៊ីន: 9567900 ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងខាងលើ បានប្រគល់ជូនទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ