ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពការរៀបចំតុបតែងលំអរ របស់សណ្ឋាគារមួយចំនួនក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២០

    BY Khmernote Media December 24, 2019
    ទិដ្ឋភាពការរៀបចំតុបតែងលំអរ របស់សណ្ឋាគារមួយចំនួនក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២០

    ព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខេត្ត​សៀមរាប បានរៀបចំកម្សាន្តសប្បាយរាប់ឆ្លងឆ្នាំ នៅសួន ច្បារ​ព្រះរាជដំណាក់ និងសួនច្បារមាត់ស្ទឹងដោយមានការប្រគុំតន្ត្រី ការតាំងពិព័ណ៌លក់ផលិតផល។ ក្រៅពីនេះក៏មានតុបតែងលំអរ និងទីតាំងរៀបចំឆ្លងឆ្នាំនៅតំបន់ផាប់ស្ទ្រីត និងតំបន់​នានាមួយ​ចំនួនទៀតផងដែរ។

    ជាក់ស្តែងណាស់ដើម្បីជាការទាក់ទាញ សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបមានសណ្ឋាគារ បុរីអង្គរ រីស្សត និងស្ប៉ា សណ្ឋាគារ ឡូទុសប្លង្ក អូតែល និងរីសត និងសណ្ឋាគារ សុខាល័យ អង្គរ បានរៀបចំដេគ័រលំអរសោភ័ណភាពនៅមុខច្រកចូលសណ្ឋាគារ​ ជាពិសេសក៏មានការទាក់ទាញបងប្អូនប្រជាពលរដ្ឋចូលទៅថតរូបកម្សាន្ត។ តោះបងប្អូនប្រជាពលរដ្ឋនៅសៀមរាបកុំភ្លេចអញ្ជើញមកទស្សនា និងថតរូបអនុស្សាវរីយ៍ផងណា៕

    ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay