ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកបន្ទាយស្រី នឹងចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ

    BY Khmernote Media December 24, 2019
    អភិបាលស្រុកបន្ទាយស្រី នឹងចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ

    លោក​ ឃឹម​ ហ្វីណង់​ អភិបាលស្រុកបន្ទាយស្រី បានប្រកាសថាភូមិព្រះដាក់ ត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។ ការជ្រើសយក ភូមិព្រះដាក់ នេះដោយសារតែអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន។ ការសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” លោកអភិបាលស្រុកនឹងដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ដែលជាការឧបត្ថម្ភទាំងស្រុងពីសប្បុរសជន។

    ដោយនៅថ្ងៃទី២៦សប្តាហ៍នេះ រដ្ឋបាលស្រុកនឹងរៀបចំពិធីប្រកាសភូមិដំបូង នៃដំណើរការសាកល្បងយុទ្ធនាការ ”ផ្ទះ១ អំពូល១” ដែលនឹងមានការចូលរួមពីតំណាងនីមួយៗនៃគ្រួសារទាំង៥១៤នៅក្នុងភូមិព្រះដាក់ និងតំណាងសប្បុរសជនផងដែរ ដែលនឹងធ្វើឡើងនៅសាលាឆាន់នៅក្នុងវត្តព្រះដាក់។ សូមរំលឹកថា យុទ្ធនាការ”ផ្ទះ១ អំពូល១” នឹងធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ដើម្បីសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបានកាត់បន្ថយដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay