ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ទាង អេង ទៀ សីហា បង្ហាញអារម្មណ៍ក្តុកក្តួលក្រោយបានឃើញស្ថានភាពក្មេងប្រុសម្នាក់ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃ

    BY Khmernote Media December 24, 2019
    លោកជំទាវ ទាង អេង ទៀ សីហា បង្ហាញអារម្មណ៍ក្តុកក្តួលក្រោយបានឃើញស្ថានភាពក្មេងប្រុសម្នាក់ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃ

    ប្រិយមិត្តច្បាស់ជាជ្រាបនូវករណីដែលក្មេងប្រុសម្នាក់បានរងរបួសរលាកពេញខ្លួនប្រាណ របួសរួញដៃរួញជើង និងបានបាត់បង់ម្តាយជាទីស្រលាញ់ បន្ទាប់ពីបររទេះកាត់ព្រៃហើយត្រូវភ្លើងឆេះ។ សព្វថ្ងៃក្មេងប្រុសរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយមានជីដូនជាអ្នកមើលថែទាំ។ បន្ទាប់ពីទទួលដំណឹងនេះរួចមក លោកជំទាវ ទាង អេង ទៀ សីហា បានចុះជួបក្មេងប្រុសរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបាននាំយកនូវថវិកាមកជូនកុមាររងគ្រោះផងដែរ។

    ដោយលោកជំទាវបានបង្ហោះរូបភាពនិងសរសេររៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “អារម្មណ៍ក្ដុកក្ដួលក្រោយពេលជួបជាមួយក្មួយប្រុស នេះជាអារម្មណ៍ពិបាកពណ៌នា នៅពេលដែលនាងខ្ញុំជាម្តាយមួយរូប បានឃើញពីស្ថានភាពរបស់ក្មេងប្រុសម្នាក់ ដែលបានជួបឧបទ្ទវហេតុដោយសារភ្លើងឆេះ ហើយក្មេងប្រុសម្នាក់នេះក៏ត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ថែមទៀត ទើបតែអាយុបួនឆ្នាំ គាត់ត្រូវរស់ដោយគ្មានម្តាយនៅថ្នាក់ថ្នម។

    ហើយនៅថ្ងៃនេះផងដែរ នាងខ្ញុំក៏បានចុះមកពិនិត្យ សួរសុខទុក្ខក្មួយប្រុស និងបាននាំយកថវិការបស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថវិកាអំណោយសប្បុរសជន ក្រោមការផ្ដួចផ្ដើមរបស់លោកស្រី អ៊ុំ ជីមី ឯកឧត្ដម ទ្រី ត្រាយ ប្រធានសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត ( យុវជនក្រុម១២) ជូនដល់ក្មួយប្រុស ដែលកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។ យើងក៏បានពិគ្រោះពីស្ថានភាពជំងឺរបស់ក្មួយប្រុស ហើយស្វែងរកលោកគ្រូពេទ្យពូកែៗបន្ថែមទៀតដើម្បីបន្តជួយព្យាបាលក្មួយ។ សូមអរគុណដល់មន្ទីរពេទ្យដែលបានយចិត្តទុកដាក់ក្នុងការព្យាបាល កុមារគ្រប់រូបនៅទីនេះ ជាពិសេសសូមអរគុណដល់សប្បុរសជនជិតឆ្ងាយដែលតែងតែបង្កើតជាមូលនិធិជួយដល់បងប្អូនជនរងគ្រោះ និងចាស់ជរាគ្មានទីពឹង នៅក្នុងខេត្តសៀមរាប”៕

    ប្រភព៖ ទាង អេង ទៀ សីហា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay