ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នឹងកាត់ធាងត្នោតងាប់ៗដែលមានហានិភ័យចំនួន៣៨០ដើម ស្ថិតនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

    BY Khmernote Media December 24, 2019
    អាជ្ញាធរជាតិអប្សរា នឹងកាត់ធាងត្នោតងាប់ៗដែលមានហានិភ័យចំនួន៣៨០ដើម ស្ថិតនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា នឹងកាត់ធាងត្នោតងាប់ៗដែលមានហានិភ័យចំនួន៣៨០ដើម ស្ថិតនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទ ព្រមទាំងរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ។

    យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា នឹងកាត់សម្អាតធាងត្នោតងាប់ៗ សរុបចំនួន៣៨០ដើម ដែលមានហានិភ័យ ស្ថិតនៅក្នុងបរិវេណប្រាសាទ និងខាងក្រៅប្រាសាទអង្គរវត្ត ដែលក្នុងនោះនៅខាងក្រៅប្រាសាទមានចំនួន២៥០ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តមានចំនួន១៣០ដើម ដោយប្រើរថយន្តស្ទូច១គ្រឿង ស្លាកលេខរដ្ឋ ០៥-៣-០០២២។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តទៅរហូតដល់ចប់ភារកិច្ច៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay