ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាវ័យ១៦ឆ្នាំ Vanda Lee ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនបន្ទាប់ពីសម្តែងនៅក្នុងរឿង Ip Man 4

    BY Khmernote Media December 25, 2019
    តារាវ័យ១៦ឆ្នាំ Vanda Lee ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនបន្ទាប់ពីសម្តែងនៅក្នុងរឿង Ip Man 4

    ក្រៅពីលោក Donnie Yen ហៅកុំកុំ អាចនិយាយបានថាតារាសម្តែងវ័យក្មេង Vanda Lee (Vanda Margraf) វ័យ១៦ឆ្នាំ ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាមួយនឹងការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តក្បាច់គុណ “Ip Man 4: The Finale”។ តារាវ័យក្មេងរូបនេះបានដើរតួជា Wan Ruonan មានឪពុកជាគ្រូគុណតៃជី ដែលនាងបានដើរតួជាក្មេងស្រីមានភាពក្លាហានរឹងមាំ ទោះបីជាប្រឈមមុខនឹងការធ្វើបាបពីមិត្តរួមថ្នាក់ក៏ដោយ។

    តារាសម្តែងរូបនេះជាកូនកាត់ចិន-អាល្លឺម៉ង់ ឪពុករបស់នាងគឺជាជីវវិទូជនជាតិអាឡឺម៉ង់ឈ្មោះ Josef Margraf ដែលបានរស់នៅនិងធ្វើការនៅក្នុងខេត្តយូណានអស់រយៈពេល ១៣ឆ្នាំ ចំណែកម្ដាយរបស់នាង Li Minguo ជាអ្នកបរិស្ថានដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិន។ នាងត្រូវបានអ្នកដឹកនាំរឿងល្បីឈ្មោះលោក Wong Kar-wai មើលឃើញពីសមត្ថភាពនិងនាំចុះកុងត្រាជាមួយនៅពេលដែលនាងមានអាយុ១៥ឆ្នាំ។

    ការសម្តែងក្នុងរឿង Ip Man 4 ជាខ្សែភាពយន្តខ្នាតធំដំបូងរបស់នាង Vanda Lee ដោយនាងប្រឈមមុខនឹងការលំបាកជាច្រើនពេលថតឈុតវាយតប់ ដោយនាងបានបង្ហើបថានាងបានរកឃើញស្នាមរបួសនៅលើខ្លួនប្រាណនាងជារៀងរាល់ថ្ងៃ រហូតដល់មានឈុតមួយនាងត្រូវគេទះកំផ្លៀងរហូតដល់ចេញឈាមតាមច្រមុះក៏មាន។ ការសម្តែងនិងការខំប្រឹងរបស់នាងធ្វើឲ្យអ្នកដឹកនាំរឿង ក្រុមការងារភ្ញាក់ផ្អើលនិងកោតសរសើរនាងមិនដាច់ពីមាត់៕

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay