ព័ត៌មានជាតិ
គិតគូរដល់ពលរដ្ឋមែន! រដ្ឋបាលខេត្តសៀមរាប នឹងដំឡើងឧបករណ៍ហាត់ប្រាណបន្ថែមទៀតនៅសួនច្បារព្រះរាជដំណាក់ ដើម្បីឲ្យពលរដ្ឋមានសុខភាពល្អ
BY Khmernote Media
December 25, 2019
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះនឹងមានការដំឡើងឧបករណ៍ហាត់ប្រាណបន្ថែមទៀតនៅសួនច្បារខាងជើងព្រះរាជដំណាក់។ អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា ដោយសង្កេតឃើញថាបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅសួនច្បារខាងជើងព្រះរាជដំណាក់មានការកើនឡើងពីមួយថ្ងៃទៅមួយ រដ្ឋបាលខេត្តសៀមរាបនឹងបំពាក់ឧបករណ៍ហាត់ប្រាណបន្ថែមនៅសួនច្បារមាត់ស្ទឹងខាងជើងស្ពានថ្មព្រះរាជដំណាក់នាពេលដ៏ខ្លីខាងមុខនេះ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា។

ជាមួយនឹងការបំពាក់ឧបករណ៍ហាត់ប្រាណទាំងនេះ គឺសម្រាប់ប្រយោជន៍ដល់សាធារណជនទូទៅបានហាត់ប្រាណទាំងអស់គ្នា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ជួយថែរក្សានូវឧបករណ៍ទាំងនេះឱ្យគង់វង្សនិងយូរអង្វែង ដើម្បីទុកជាប្រយោជន៍សាធារណៈ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


