សេដ្ឋកិច្ច

ក្រុមហ៊ុន Mazda ផ្លាស់ប្តូរផលិតកម្មមួយចំនួនពីប្រទេសថៃទៅប្រទេសជប៉ុន ដោយសារប្រាក់បាតឡើងថ្លៃខ្លាំងពេក

BY
autoadmin
December 25, 2019

យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Mazda Motor Corp កំពុងផ្លាស់ប្តូរការផលិតរថយន្តមួយចំនួន ដែលមានទិសដៅសម្រាប់ទីផ្សារអូស្ត្រាលី ចេញពីប្រទេសថៃទៅប្រទេសជប៉ុន ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃតម្លៃប្រាក់បាតថៃ។ របាយការណ៍បាននិយាយថា គ្រឿងផ្គុំរបស់ម៉ូដែល CX-3 នឹងត្រូវផ្លាស់ទៅរោងចក្រ Yamaguchi នៅភាគនិរតីនៃប្រទេសជប៉ុនក្នុងឆ្នាំនេះ។ គួរឱ្យដឹងដែរថា ក្រុមហ៊ុន Mazda មានសមត្ថភាពផលិតរថយន្តប្រមាណ ១៣៥,០០០គ្រឿង នៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ។

ប្រាក់បាតបានឡើងថ្លៃជាង ៨% ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំកន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចតម្រង់ទិសដៅនាំចេញរបស់ថៃ។ ប្រទេសនេះក៏កំពុងស្ថិតនៅលើផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចយឺតបំផុតចាប់តាំងពីឆ្នាំ២០១៤ ក៏ដូចជាការប្រឈមនឹងបញ្ហាជាច្រើនរួមមាន ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ៕

អត្ថបទ៖ លីដា

Share This Post: