សេដ្ឋកិច្ច

វីរុសកូរ៉ូណា មិនត្រឹមតែវាយប្រហារទៅលើមនុស្សប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសេដ្ឋកិច្ចទីផ្សារដាំក្បាលចុះមិនណយផងដែរ

BY
Khmernote Media
January 30, 2020

ភាគហ៊ុនបានធ្លាក់ចុះនៅអាស៊ី នាថ្ងៃព្រហស្បតិ៍នេះដោយសារតែការព្រួយបារម្ភពីផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅប្រទេសចិន។ ភាគហ៊ុនបានធ្លាក់ចុះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា អាស៊ីអាគ្នេយ៍ ជប៉ុន ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង ផងដែរ។ រីឯទីផ្សារចិនដីគោកក៏នៅតែបិទទ្វារ។ នារសៀលថ្ងៃពុធនេះ ប្រធានធនាគារកណ្តាលអាមេរិកលោក ជែរ៉ូម ផោវិល (Jerome Powell) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ហានិភ័យនៃការផ្ទុះឡើងនេះ អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

តម្លៃប្រេងឆៅបានធ្លាក់ចុះ ៥៧សេន (ពីតម្លៃដើម ៥៣,៣៣ដុល្លារ) មកនៅត្រឹម ៥២,៧៦ដុល្លារ ក្នុងមួយធុង ដែលនេះតម្លៃនៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក។ ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិបានធ្លាក់ចុះ ៦៥សេន ចេញពីតម្លៃដើមមកនៅត្រឹម ៥៨,២៦ ដុល្លារក្នុងមួយធុង។

វាឡើងថ្លៃ ៣០សេន ក្នុងតម្លៃ ៥៩,៨១ ដុល្លារក្នុងមួយធុងភ្លាម ក្នុងរយះពេលមួយយប់។ មាសឡើងថ្លៃ ៩,៣០ដុល្លារ ដល់ ១,៥៧៩,៧០ដុល្លារ ក្នុងមួយអោន ឯប្រាក់កើន ១១សេន ដល់ ១៧,៦០ដុល្លារ ក្នុងមួយអោន ហើយទង់ដែងធ្លាក់ ៣សេន មកត្រឹម ២,៥៥ដុល្លារ ក្នុងមួយផោន។ ចំណែកឯប្រាក់ដុល្លារវិញបានធ្លាក់ចុះដល់ ១០៨,៨៩យ៉េនជប៉ុន គឺពី ១០៨,៩៨ យ៉េនកាលពីថ្ងៃពុធ។ ប្រាក់អឺរ៉ូ បានឡើងថ្លៃពី ១,១០០៨ដុល្លារ ដល់ ១,១០១៧ដុល្លារ៕ ប្រភព៖business.inquirer

Share This Post: