ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីលក្ខណៈពិសេសរូបសំណាកសម្តេចសមុទ្រ និងទេពមច្ឆា បង្កើតពីសំរាម ដែលបង្ហាញខ្លួនក្នុងពិធីបុណ្យសមុទ្រ

    BY Khmernote Media December 25, 2019
    មកដឹងពីលក្ខណៈពិសេសរូបសំណាកសម្តេចសមុទ្រ និងទេពមច្ឆា បង្កើតពីសំរាម ដែលបង្ហាញខ្លួនក្នុងពិធីបុណ្យសមុទ្រ

    ខេត្តកំពត៖ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្តកំពត​ ​នៅ​ថ្ងៃទី​ ​២០​-​២២​ ​ខែធ្នូ​ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយនេះគឺជាការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ផងដែរនៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះ យើងឃើញមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ជាច្រើនស្តង់ ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍មហាជនបំផុតនោះគឺរូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា ដែលបង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក។

    រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា នេះត្រូវបានបង្កើតឡើងដោយលោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ដែលជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ហើយលោកបានបង្កើតរូបសំណាកនេះឡើងដោយមានការចូលរួមពីសិល្បករចំនួន០៦រូបផ្សេងទៀត ហើយចំពោះសម្ភារៈ ឬវត្ថុធាតុដើម ដែលយកមកបង្កើតជារូបសំណាកនោះ គឺច្នៃចេញពីសំរាមទាំងអស់ រួមមានដូចជាកាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សំបកពងទា សំបកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលគេបោះចោលតាមដងផ្លូវសាធារណៈជាដើម។

    ​ រូប​សំណាកស្តេចសមុទ្រ គឺតំណាងឲ្យសមុទ្រទាំងមូល​ រីឯទេពមច្ឆាតំណាងឲ្យធនធានធម្មជាតិ​ ជីវ:ចម្រុះ​នៃសមុទ្រ ដែល​ល្អស្អាត​ ត្រូវចូល​រួម​ស្រឡាញ់​ និងការពារ​ និងអភិរក្សអោយបានល្អ ហើយរូបសំណាកទាំង២នេះ មានទំហំបណ្តោយប្រវែង១,៣០សម និងកំពស់ប្រហែល២,០០ម។ គោលបំណង ដែលលោកបង្កើតរូបសំណាកនេះ គឺដើម្បីចង់បំផុសគំនិតឲ្យបងប្អូនប្រជាពលរដ្ឋចេះគិតគូរស្រលាញ់បរិស្ថាន ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សសត្វ៕

    អត្ថបទ៖ សេម
    រូបភាព៖ ក្រសួងបរិស្ថាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay