ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទុះការរិះគន់ក្រោយ កីឡាការិនីបាល់ទាត់ម្ចាស់ពានស្បែកជើងមាស ទទួលបា្រក់រង្វាន់ត្រឹមតែ១០ម៉ឺនរៀល

    BY Khmernote Media December 25, 2019
    ផ្ទុះការរិះគន់ក្រោយ កីឡាការិនីបាល់ទាត់ម្ចាស់ពានស្បែកជើងមាស ទទួលបា្រក់រង្វាន់ត្រឹមតែ១០ម៉ឺនរៀល

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវប្រាក់រង្វាន់របស់ កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាស ក្នុងការទាត់បាល់បញ្ចូលទីច្រើនជាងគេ ដោយលេចឮថាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១សែនរៀល (25$)។

    ដោយគណនីហ្វេសប៊ុក Van SoVann បានសរសេររៀបរាប់ថា៖​ ” សូមចូលរួមអបអរដល់កីឡាការិនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំងដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា”។ យ៉ាងណាមិញប្រភពដែលបង្ហោះនេះក៏បានបកស្រាយថា ទឹកប្រាក់១០ម៉ឺនរៀលនេះ គឺជាប្រាក់លើកទឹកចិត្ត។ ក្រោយពីបានបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាប្រាក់រង្វាន់នឹងប្រសើរជាងនេះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay