ព័ត៌មានជាតិ
លឿនដូចផ្លេកបន្ទោល! តែប៉ុន្មានវិនាទីសោះកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាព (មានវីដេអូ)
BY Khmernote Media
December 26, 2019
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះយើងសង្កេតឃើញករណីចោរកម្មហាក់បង្កក្តីព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង បើទោះបីជាសមត្ថកិច្ចខំប្រឹងប្រែងបង្ក្រាបយ៉ាងណាក៏ដោយ។ កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូយ៉ាងលឿនដូចផ្លេកបន្ទោល យកទៅបាត់ដោយសុវត្ថិភាព។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sokheng Sorn បានឲ្យដឹងថា៖
រូបលោកបានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4670 ត្រូវបានចោរលួចកាលពីវេលាម៉ោង០៨ និង២៤នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលទីតាំងកើតហេតុស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកក៏បានប្រកាសផងដែរ ប្រសិនបើបងប្អូនបានឃើញម៉ូតូភិនភាគដូចបានរៀបរាប់ មេត្តាទាក់ទងមកលេខទូរស័ព្ទ 085 271 041៕


