សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ជុំវិញរឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមានអាយុជាង១០០ឆ្នាំ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងឱកាសនោះផងដែរ សម្តេចក៏បានមានប្រសាសន៍ទាក់ទងទៅនឹងការផ្អើលផុសរឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមួយដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្បតិ្តអ្វីដែលមានអាយុកាលដែលបន្សល់ទុកលើកពី៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូវបំបាត់ចោលនោះទេ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការដែលខ្វះខាត យើងត្រូវជំនួសមកវិញនូវស្ពានថ្មីបន្ថែមទៀតដោយមិនមែនវាយរបស់ចាស់ចោលនោះទេ”៕

អត្ថបទ៖ សេម








