ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុននេះ មានគ្រោះថ្នាក់រថយន្តដឹកដីបុកគ្នាជាមួយរថយន្តកុងតឺន័រ ក្រឡាប់ផ្ញារជើងច្រង៉ាងនៅផ្លូវជាតិលេខ៤

    BY Khmernote Media December 27, 2019
    មុននេះ មានគ្រោះថ្នាក់រថយន្តដឹកដីបុកគ្នាជាមួយរថយន្តកុងតឺន័រ ក្រឡាប់ផ្ញារជើងច្រង៉ាងនៅផ្លូវជាតិលេខ៤

    ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច​ មានករណីគ្រោះថ្នាក់ច​រាចរណ៍​មួយបានកើតឡើងស្ថិតនៅ​លេីផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​៨១-៨២​ ស្ថិត​នៅ​ក្នុងភូមិ​ទី១​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង​០៩ និង០២នាទី​ថៃ្ងទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​។ តាមសេចក្ដីរាយការ​ណ៍ពី លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រង​ ជំនាញ​ចរាចរណ៍​ ថាគ្រោះថ្នាក់ចរាចរណ៍ខាងលេី​មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត​មនុស្ស​ទេ​ ប៉ុន្ដែ​កំលាំងនគរបាល​ចរាចរណ៍​កំពុង​តែសម្របសម្រួល​ចរាចរណ៍​ សូមជូនជាព័ត៌មាន​បឋម​ដល់សាធារណៈជន​ អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ មេត្តា​ជូនជ្រាប ​និងមេត្ដា​បន្ថយ​ល្បឿន​នៅកន្លែងកេីត​ហេតុ​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay