ព័ត៌មានជាតិ
ជាងផ្សាដែកម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ ដោយសារតខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន
BY Khmernote Media
December 27, 2019
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង៣រសៀល មានករណីជាងផ្សាដែកម្នាក់បានឆក់ខ្សែភ្លើងស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅចំនុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនរងគ្រោះឈ្មោះ ពៅ ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ មកធ្វើជាងផ្សាដែកផ្សាដំបូលផ្ទះ នៅភូមិ-ឃុំកើតហេតុខាងលើ។
មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើងដោយសារតែជនរងគ្រោះតខ្សែភ្លើងខ្លួនឯង ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនមកសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក ។ ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងនគរបាលបានទំនាក់ទំនង ទៅគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង