ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីផ្លូវវៀង២ខ្សែសម្រាប់ធ្វើដំណើរ នៅថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងឆ្លងកាត់​ផ្លូវជាតិ​លេខ​៤

    BY Khmernote Media December 27, 2019
    មកដឹងពីផ្លូវវៀង២ខ្សែសម្រាប់ធ្វើដំណើរ នៅថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងឆ្លងកាត់​ផ្លូវជាតិ​លេខ​៤

    យោងតាមការបញ្ជាក់ពីស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឲ្យដឹងថា​ កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤​ ចន្លោះបង្គោល​គី​ឡូម៉ែត្រ​លេខ​ ៤៧-៤៨​ ត្រង់​ចំណុច​ផ្សាកំពង់ស្ពឺ​ បច្ចុប្បន្ន​រដ្ឋបាល​សាលាខេត្ត​កំពង់​ស្ពឺ​ បានដំណេីរការសា​ងសង់ស្ពានអាកាស​ថ្មេីជេីង​ «SKY WALK»ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤​ គិតមកដល់ពេលនេះគឺរួចរាល់១០០%​ សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រេីប្រាស់​ជាផ្លូវការ​នៅព្រឹកថៃ្ងទី​២៩​ខែធ្នូ​ ឆ្នាំ​២០១៩​ ខាងមុខនេះ។

    ដូច្នេះនៅព្រឹក​ថៃ្ង​អាទិត្យ​ទី​២៩​ ខែធ្នូ​​ ឆ្នាំ​២​០១៩​ ចាប់​ពី​ វេលា​ម៉ោង​ ០៦:៣០នាទី​ព្រឹក​ រហូត​ដល់​វេលា​ម៉ោ​ង​ ១១​:​៣០​ នាទី​​ រដ្ឋបាល​សាលា​ខេត្ត​កំពង់ស្ពឺ​បាន​រៀ​បចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពា​ន​អាកាស​អ្នកដំណេីរថ្មេីជេីង​ «SKY WA​L​K» អាស្រ័យ​ហេតុនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ សូមគោរពជម្រាបជាដំណឹងដល់បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានបំណង​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ សូមមេត្ដា​យោគយល់​និងជ្រាប​ ​ពិ​សេស​នគរបាល​ចរាចរណ៍​បានកំណត់ផ្លូវវាង​នៅ​ចំណុច​ភ្លើង​ស្តុប​ចំនួន​ពីរកន្លែង​ ស្ថិត​លេីកំ​ណា​ត់​ផ្លូវជាតិលេខ​ ៤​ មានដូចខាងក្រោម​៖

    +​ ពីទិសខាងកេីត​ ឆ្ពោះទៅទិសខាងលិច​ ចំណុច​ភ្លើង​ស្តុប​ មុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ​ មា​នផ្លូវវាងបត់ឆ្វេងដៃ​ឡេីងទៅកាត់មុខពន្ធនាគារខេត្ដ​ ស្របតាមផ្លូវមុខរដ្ឋបាលខេត្ដ​កំពង់ស្ពឺ​ មុខ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​រង្វង់មូលវិមានឯករា​ជ្យ​បត់ស្ដាំដៃឆ្ពោះ​មកស្ពានថ្មថ្មី​ ឡេីងមកផ្លូវ​ជាតិ​លេ​ខ​៤​ ចំ​ណុចភ្លេីងស្ដុប​ ផ្លូវបំបែកច្បារ​ម​ន​ ចន្លោះ​គី​ឡូ​ម៉ែ​ត្រ​លេខ​ ៤៨-៤៩​ ​​ តែម្ដង​។

    +​ ពីទិសខាងលិច​ ឆ្ពោះ​ទៅ​ទិសខាងកេីត​ បត់ស្ដាំ​ដៃ​ ត្រង់​ចំណុច​ភ្លើង​ស្តុប​ច្បារមន​ គីឡូម៉ែត្រ​លេ​ខ​ ៤៨-៤៩​ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ​ ប​ត់ស្ដាំ​តាមផ្លូវ​បេតុង​មុខពន្ធនាគារខេត្ដរួច​បត់​ឆ្វេង​ដៃ​ឡេីងមកតាមស្ពានថ្មថ្មី​ ឆ្ពោះ​ទៅកាន់​ផ្លូវជា​តិ​លេខ​៤​ តែម្ដង​។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay