ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រសៀលនេះសមត្ថកិច្ចចាប់ខ្លួនជនបង្កជាម្ចាស់រថយន្ត AUDI ដែលបើកបុកយុវតី២នាក់កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេសបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media December 27, 2019
    រសៀលនេះសមត្ថកិច្ចចាប់ខ្លួនជនបង្កជាម្ចាស់រថយន្ត AUDI ដែលបើកបុកយុវតី២នាក់កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេសបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

    នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។ យ៉ាងណាមិញចំពោះអ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការឃាត់អ្នកបើករថយន្តជាជនបង្កគ្រោះថ្នាក់នេះបានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះ។ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ជាម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

    សូមបញ្ជាក់ថា យុវតីចំនួន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស រួចជនបង្កបានបើករថយន្តគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោង៧យប់ ខណៈមកដល់កន្លែងកើតហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi និងរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា Highlander ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay