ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនាញមែន បោកមួយកំប្លេតែម្តង! ក្លែងបន្លំឯកសារខ្ចីលុយធនាគារបានរាប់ភ្លេច បានលុយជាង២០ម៉ឺនដុល្លារ

    BY Khmernote Media December 28, 2019
    ជំនាញមែន បោកមួយកំប្លេតែម្តង! ក្លែងបន្លំឯកសារខ្ចីលុយធនាគារបានរាប់ភ្លេច បានលុយជាង២០ម៉ឺនដុល្លារ

    រាជធានីភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ សម្បត្តិ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ពាក់ពន្ធ័ករណី “ឆបោក,ប្រើប្រាស់ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ។

    ក្រោយពីការស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើ ” ឆបោក ដោយក្លែងឯកសារសាធារណៈ ដើម្បីធ្វើការខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ០៧លើក(ផ្សេងៗគ្នា) បានប្រាក់ជាង២០ម៉ឺនដុល្លារ ពិតប្រាកដមែន ក្នុងនោះពួកខ្លួនបានក្លែងអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅ ប្លង់សម្គាល់សិទ្ធកាន់កាប់អចលនៈវត្ថុ និងក្លែងត្រា លិខិតសាធារណៈជាច្រើនទៀត ដែលរូបគេ បញ្ជាក់ទង្វើនេះ គេបានរួមគំនិតជាមួយឈ្មោះ ភាន់ មានទីលំនៅម្តុំស្ទឹងមានជ័យ មិនស្គាល់ផ្ទះទេ ដោយឈ្មោះភាន់ ណាត់ជួបខ្លួនតាមរយៈទូរស័ព្ទ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាឃុំបណ្តោះអាសន្ន នៅ”ម១ព្រៃស”៕

    ប្រភព៖ កងរាជអាវុធហត្ថ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay