ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិសេសណាស់! ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា មានគម្រោងបើកផ្សារទំនើបកសិផលកសិកម្ម ទិញតែពីកសិករខ្មែរ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង

    BY Khmernote Media December 28, 2019
    ពិសេសណាស់! ឧកញ៉ាវ័យក្មេង  ឡេង ណាវ៉ាត្រា មានគម្រោងបើកផ្សារទំនើបកសិផលកសិកម្ម ទិញតែពីកសិករខ្មែរ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង

    កាលពីថ្មីៗនេះមានការជជែកនៅលើបណ្តាញសង្គមទាក់ទងនឹងវិស័យកសិកម្មនៅប្រទេសកម្ពុជា ងាកមកពេលនេះឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងពីគម្រោង បង្កើតផ្សារទំនើបកសិផលកសិកម្ម ដោយគាត់បានរៀបរាប់យ៉ាងលំអិតថា៖ (ផ្សារទំនើបកសិផលធម្មជាតិ)ដំបូងគេនៅកម្ពុជា ខ្ញុំសម្រេចបើកផ្សារទំនើប(កសិផលធម្មជាតិ )មានទីតាំងកណ្ដាលនៅOlympiaហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែ កសិផល របស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់ខ្ញុំទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារខ្ញុំបាន ។ សូមបញ្ជាក់បងប្អូនកសិករប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពនោះខាងផ្សារទំនើបរបស់ខ្ញុំមិនទទួលទិញនោះទេ។

    ខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ដែលផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្ម។ នៅពេលសម្ភាសន៍ជាប់ជាបុគ្គលិក ទាំងអស់ត្រូវទទួលបានម៉ូតូ honda dream 2020 ម្នាក់មួយគ្រឿង ដែលត្រូវចុះកុងត្រាជាមួយផ្សាររបស់ខ្ញុំរយះពេលវែង។ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរសព្ទខាងក្រោម 066 444 444 ខ្ញុំបាទ ឡេងណាវ៉ាត់ត្រា សូមគោរពស្នើសុំទៅ ស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តា ជួយសម្របសម្រួលខ្ញុំបាទនេះ ផង ដើម្បីមានភាពងាយស្រួល នឹងទទួលបាន គុណភាពជោគជ័យ។ សម្រាប់ក្រុមហ៊ុនផ្សេងឬ បងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខខាងលើដើម្បី ពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យ ផ្សារទំនើបកសិផល នេះទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ ការទទួលទិញពីបងប្អូន កសិករ ។

    ជាពិសេសនោះ គឺមានតែបងប្អូន ទាំងអស់មេត្តា គាំទ្រ ផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះប្រឈមមុខនឹងការខាត ខ្លាំងបំផុត តែយ៉ាងណា ខ្ញុំប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay