Tzuyu សមាជិកក្រុមចម្រៀងកូរ៉េ TWICE ជាប់លេខ១ ជាតារាស្រីដែលមានមុខមាត់ស្រស់ស្អាតជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ២០១៩
សមាជិកកូនពៅក្នុងក្រុមចម្រៀងកូរ៉េ TWICE ជូអ៊ី (Tzuyu) ជាជនជាតិតៃវ៉ាន់ បានជាប់ចំណាត់ថ្នាក់លេខ ១ របស់ TC Candler “The 100 Most Beautiful Faces” ដែលជាតារាដែលមានមុខមាត់ស្រស់ស្អាតជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៨ តារាស្រីវ័យក្មេងរូបនេះ បានជាប់ក្នុងចំណាត់ថ្នាក់លេខ២, ឆ្នាំ២០១៧ ជាប់លេខ៣, ឆ្នាំ២០១៦ ជាប់លេខ៨ និងឆ្នាំបង្ហាញមុខដំបូងនៅឆ្នាំ២០១៥ ជាប់លេខ១៣ ដែលនេះសុទ្ធសឹងតែជាចំណាត់ថ្នាក់ខ្ពស់ៗ ដែលអ្នកគាំទ្របានបោះឆ្នោតទូទាំងពិភពលោក។ ខាងក្រោមនេះជាចំណាត់ថ្នាក់ដែលតារា K-POPនារីៗ ជាប់ក្នុងបញ្ជី “The 100 Most Beautiful Faces” ៖
៩៩ Sejeong សមាជិកក្រុម Gugudan/I.O.I
៩១ Mina សមាជិកក្រុម Twice
៨៦ Yeji សមាជិកក្រុម Itzy
៧៨ Jisoo សមាជិកក្រុម Blackpink
៧៣ Dahyun សមាជិកក្រុម Twice
៦៨ Yuna សមាជិកក្រុម Itzy
៦៦ Rosé សមាជិកក្រុម Blackpink
៦០ Suzy សមាជិកក្រុម Miss A
៥៨ Sorn សមាជិកក្រុម CLC
៥៤ Taeyeon សមាជិកក្រុម SNSD
៥៣ Deesee សមាជិកក្រុម UHSN
៥១ Irene សមាជិកក្រុម Red Velvet
៤៨ Sana សមាជិកក្រុម Twice
២៧ Seulgi សមាជិកក្រុម Red Velvet
២៤ Solar សមាជិកក្រុម Mamamoo
១៩ Jennie សមាជិកក្រុម Blackpink
១៥ Yooa សមាជិកក្រុម Oh My Girl
១៣ Nancy សមាជិកក្រុម Momoland
៧ Nana សមាជិកក្រុម After School/Orange Caramel
៣ Lisa សមាជិកក្រុម Blackpink
១ Tzuyu សមាជិកក្រុម Twice៕ ចង់ជ្រាបនូវចំណាត់ថ្នាក់ទាំង១០០ សូមទស្សនាវីដេអូនៅខាងក្រោម៖



![]()