ឃាត់ខ្លួនជនជាតិចិនម្នាក់ ប្រើប្រាក់ដុល្លារក្រដាស ១០០ ក្លែងក្លាយ
កណ្តាល ៖ ជនសង្ស័យ ជនជាតិចិនម្នាក់ បានចរាចរ ក្រដាសប្រាក់ដុល្លារ ក្លែងក្លាយ ត្រូវបានកម្លាំង នគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទី នៅចំណុច កាស៉ីណូក្រោនរីសត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ញីម ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិកប៉ាល់កឿង ឃ៉ំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះ YE.YUNHAoO ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាសស៊ីណូយុងយ័ន មកស្នាក់នៅភូនិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក ៖ លុយដុល្លារក្រដាស១០០$ក្លែងក្លាយចំនួន១សន្លឹក, ទូរសព្ទ័ម៉ាក់អូប៉ូពណ៌ខ្មៅ០១គ្រឿង, កាតសំគាល់១សន្លឹក។
សភាពរឿងហេតុ ៖ កាលពីមុនពេលកើតហេតុ មានបុរសជនជាតិចិនឈ្មោះ YE.YUNHAO ជាជនសង្ស័យបាន យកលុយដុល្លារ ក្លែងក្លាយ ក្រដាស១០០ដុល្លារ អាមេរិក មកចាក់ហ្គេមល្បែងបាញ់ត្រីក្នុងក្រុមហ៊ុនកាស៊ីណូក្រោណរីសត ខណៈនោះខាងបុគ្គលិកហ្គេមបាញ់ត្រី បានមក រាយការណ៍មកឈ្មោះ ញីម ប៊ុនធឿន ដែលជាប្រធានសន្តិសុខ តំណាងឲ្យក្រុមហ៊ុន នៅពេលឮ ដូចនេះ គាត់និងក្រុមការងារក៏បាននាំគ្នាទៅសួរនាំ រួចក៏បានត្រួតពិនិត្យមើល ឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ១០០ដុល្លារ ចំនួន១សន្លឹក នៅជាប់និងខ្លួនជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនរួមទាំង វត្ថុតាងប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍សំពៅពូន។ បច្ចុប្បន្ន បញ្ជូនបន្ត មកអធិការនគរបាលស្រុក ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ