ព័ត៌មានជាតិ
ឃ្លាំងស្តុកឥវ៉ាន់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅខណ្ឌទួលគោក
BY Khmernote Media
December 30, 2019
ភ្នំពេញ៖ ឃ្លាំងស្តុកឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលខ្លាំងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅឃ្លាំងលេខ៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ឃ្លាំងមានឈ្មោះ ហួរ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ មូលហេតុដែលនាំឲ្យមានអគ្គិភ័យដោយសារតែឆ្លងចរន្តអគ្គិសនី ឆាបឆេះខូចខាតឃ្លាំងថ្មបេតុងប្រក់ស័ង្កសីទំហំ១៥ម៉ែត្រ x ២៥ម៉ែត្រ និង សំភារៈក្នុងឃ្លាំងប្រហែល៤០% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ សមត្ថកិច្ចបានឲ្យដឹងថា បានប្រេីប្រាស់ទឹកអស់ ចំនួន៥គ្រឿងស្មើនឹង ២០ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង០១:០០នាទីរំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕




ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ