ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បន្លំយកថង់ស្ករគ្រាប់មកខ្ចប់គ្រឿងញៀនស្មានតែអាចបន្លំភ្នែកសមត្ថកិច្ចបាន ចុងក្រោយជាប់ខ្នោះ

    BY Khmernote Media December 30, 2019
    បន្លំយកថង់ស្ករគ្រាប់មកខ្ចប់គ្រឿងញៀនស្មានតែអាចបន្លំភ្នែកសមត្ថកិច្ចបាន ចុងក្រោយជាប់ខ្នោះ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ចន្លោះគីឡូម៉ែត្រលេខ92-93 ស្ថិតភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ធានស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ សេង សាវឿន ហៅ (ឈីញ) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបររថយន្ត (បែនដឹកដី) ស្នាក់នៅភូមិ ឃុំខាងលើ ។

    ជាក់ស្តែងកម្លាំងដកហូតបានសម្ភារៈរួមមាន ៖ ម្សៅក្រាមពណ៌សរ សរុប ចំនួន (១៩៥កញ្ចប់) ដែលដាក់បន្លំក្នុងស្រោមស្ករគ្រាប់ និងកិបក្នុងលុយ, ដងខ្សៀសំរាប់ជក់ ធ្វើអំពីកែវ ចំនួន ២១ ខ្សៀ ,ទូរស័ព្ទប្រភេទ oppo ពណ៌ស្វាយចំនួន ០១គ្រឿង, ជញ្ជៀន (ចំនួន២វង់) ត្បូងពណ៌ខ្មៅ ចំនួន០១ និងជញ្ជៀនរូបក្ងោក លោហៈធាតុ ពណ៌ក្រហម ចំនួន ១វង់,ខ្សែករ ពណ៌ក្រហមមានត្បូងខ្មៅ ចំនួន ០១ខ្សែ,ខ្សែដៃ លោហៈធាតុពណ៌ក្រហម ចំនួន ០១ខ្សែ,នាឡិកាដៃពណ៌ក្រហម ខ្សែស្បែក ចំនួន ០១ខ្សែ,ប្រាក់រៀល ចំនួន ៧៥០០០រៀល,ថង់សំរាប់ច្រកមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់ការបន្ត៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay