ព័ត៌មានជាតិ
ត្រៀមៗ! ខេត្តសៀមរាបនឹងរៀបចំបាញ់កាំជ្រួចអបអរសាទរ ឆ្លងឆ្នាំសកល ឆ្នាំ២០២០
BY Khmernote Media
December 31, 2019
រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនិងសាធារណជនជ្រាបថា នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ដោយរដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបរិវេណសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះនឹងមានការបាញ់កាំជ្រួច នៅវេលាម៉ោង២៤និង០០នាទី ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ព្រមទាំងមានសណ្ឋាគារមួយចំនួនក៏នឹងបាញ់កាំជ្រួចដើម្បីអបអរសាទរ ក្នុងកម្មវិធីខាងលើនេះផងដែរ៕ ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
