ភ្ញាក់ផ្អើលជាខ្លាំង! ក្រោយកក់បន្ទប់តាម Agoda ហើយបង់លុយរួចទៀត តែពេលទៅដល់ គេថាអូតែលនោះបិទទ្វារដូរម្ចាស់យូរហើយ
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីមួយដោយប្រើប្រាស់ឈ្មោះសណ្ឋាគារមួយនៅខេត្តសៀមរាប ដែលបានបាត់ទ្វារអស់ជាយូរមកហើយ ដើម្បីទទួលកក់បន្ទប់ ប៉ុន្តែពេលទៅដល់មិនមានឈ្មោះសណ្ឋាគារនោះឡើយ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងដូច្នេះថា៖

“នេះជាបទពិសោធន៏នៅក្នុងជីវិតមិនដែលគិតថាចាញ់បោកគេចឹង សូមចែករំលែកបទពិសោធន៍ : កក់អូតែលតាមAgoda យកhostel មួយនេះ បានទទួលអោយកក់បង់លុយតាមវីសាររួចរាល់អស់៧៥ដូល្លារយេីងហ្នឹង ដល់ថ្ងៃទៅcheckin គេថា inter city hostel បានបិទជាង៦ខែហេីយ ម្យ៉ាងទៀត hostel នេះបានប្ដូរម្ចាស់ថ្មី white rabbit ម្ចាស់ហាងថ្មីថា ភ្ញៀវជាច្រេីនបានចាញ់បោកកក់យក inter city មួយនេះមិនតិចទៀត20នាក់ទេ បរទេសភាគច្រេីន និយាយលែងចេញ inter city បិទ៦ខែមុនតែទទួលការកក់ , ស៊ែរព៌ត័មានមន្ទីរទេសចរណ៍ខេត្ត, នៅមានសកម្មភាពខែធ្នូ ចង់ឆេីច បោកបានតាំង៦ខែមុន តែនៅតែមិនមានបញ្ហា មិនយល់ទេ អាណិតគ្នាបរទេសកក់ម្ដងៗទាំងកញ្ចប់ៗ ខ្ញុំមិនសង្ឃឹមបានលុយត្រឡប់វិញទេ តែក៏មិនចង់អោយpage Facebook មួយនេះដេីរបោកគេបន្ដទៀត ធ្វេីអោយបរទេសមេីលងាយប្រទេសយេីង សូមបងប្អូនជួយចែរំលែកបទពិសោធន៍នេះ សង្ឃឹមថាអ្នកទាំងអស់គ្នាជួយreport page នេះអោយបិតកុំដេីរបោកគេស្រួលពេក”។

ក្រោយពីមានរឿងរ៉ាវនេះកើតឡើង ផេក inter city hostel ក៏បានបកស្រាយយ៉ាងដូច្នេះថា៖ “សូមជូនចំពោះអតិថិជនទាំងអស់អោយបានជ្រាបថា យើងខ្ញុំទើបទទួលបានពត៍មានពីអតិថិជនហើយសូមធ្វើការបកស្រាយជូនដូចខាងក្រោម: ហូសថែលយើងខ្ញុំបានធ្វើការសំរេចចិត្តភ្លាមៗបិទកាលពី១សប្តាហ៍មុនដោយសារបញ្ហាខាតទុន និងបានផ្ទេរbusiness ទៅអោយម្ចាស់ថ្មី ហើយការស្នើរបិទ Web ពី Agoda មិនអាចធ្វើការបិទបានភ្លាមៗ ខាងយើងខ្ញុំក៏សម្រេចចិត្តផ្ទេរការកក់ទាំងអស់អោយទៅម្ចាស់ថ្មីទទួលការកក់បន្ត ទើបបណ្តាលអោយមានកំហុសបច្ចេកទេសកើតឡើង។ ដូចដែលបានជំរាបជូនខាងលើ ភ្ញៀវទាំងអស់ដែលបានធ្វើការកក់បន្ទប់តាមរយៈ app Agoda ទាំងអស់ដែលបានបង់ប្រាក់តាមរយៈ Agoda ទាំងអស់ទាក់ទងមក page រឺ ទាក់ទងតាមរយៈលេខ 0975155515 រឺ មកដល់ហូសថែលផ្ទាល់ខាងយើងខ្ញុំមានបុគ្គលិកនៅចាំដោះស្រាយបញ្ហាទាំងអស់ជូនអតិថិជនមួយចំនួនសំរាប់ដកប្រាក់ដែលបានបង់រួចនិងមិនបានទទួលបានបន្ទប់កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ ខាងយើងខ្ញុំនិងទទួលខុសទាំងស្រុងសំរាប់បញ្ហានេះ។ យើងខ្ញុំសូមធ្វើការអភ័យទោសចំពោះអតិថិជនទាំងអស់និងសង្ឃឹមការយោគយល់ដល់យើងខ្ញុំ សូមអគុណ”៕



