ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រង់ចាំជាយូរមកហើយ! BIGBANG នឹងត្រឡប់មកវិញដោយសម្តែងនៅលើឆាក Coachella សហរដ្ឋអាមេរិក

    BY Khmernote Media January 3, 2020
    រង់ចាំជាយូរមកហើយ! BIGBANG នឹងត្រឡប់មកវិញដោយសម្តែងនៅលើឆាក Coachella សហរដ្ឋអាមេរិក

    ក្រុមចម្រៀងK-POP ដ៏ល្បី BIGBANG ដែលមានសមាជិក៤រូប Taeyang, G-D, Daesung និង TOP នឹងត្រឡប់មកវិញនៅក្នុងវិស័យសិល្បៈបន្ទាប់ពីបញ្ចប់កាតព្វកិច្ចបម្រើកងទ័ព ដោយពួកគេទាំង៤ នឹងត្រឡប់មកវិញដោយសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំបំផុតនៅឆ្នេរខាងលិច នៃសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០។

    ដោយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ Coachella បានបង្ហោះនូវបញ្ជីរាយនាមក្រុមតន្រ្តី សិល្បករសិល្បការិនីល្បីចូលរួមសម្តែង ព្រមទាំងប្រកាសថា ព្រឹត្តិការណ៍តន្រ្តី Coachella នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែមេសា និងចាប់ពីថ្ងៃទី ១៧-១៩ ខែមេសា នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុម Big Bang នឹងត្រូវសម្តែង២ដង ពោលគឺនៅថ្ងៃសុក្រ ទី១០ និងថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay