សង្គម

ដើរសុំមួយថ្ងៃហើយមានតែ១៥០០រៀលក្នុងខ្លួន ក៏មកកាត់សក់ សំណាងប៉ះចំជាងចិត្តធម៌កាត់សក់ជូនដោយមិនយកលុយ

BY
Khmernote Media
January 3, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវមួយគួរឲ្យកោតសរសើរ ដោយមានបងប្រុសម្នាក់ជាជាងកាត់សក់ បានបង្ហាញនូវទង្វើសប្បុរសធម៌ដោយបងប្រុសរូបនេះបានកាត់សក់ឲ្យបុរសជាអ្នកសុំទានមួយរូបដោយមិនយកថវិកា។

ដោយជាងកាត់សក់ចិត្តធម៌មានគណនីហ្វេសប៊ុកឈ្មោះ វុទ្ធី ជាងកាត់សក់ បានឲ្យដឹងថា បុរសជាអ្នកសុំទាននេះមួយថ្ងៃដើរសុំគេបានតែ១៥០០រៀលប៉ុណ្ណោះ ដោយឃើញអាណិតជាងកាត់សក់ក៏កាត់ដោយមិនយកថវិកា ថែមទាំងថាថ្ងៃក្រោយអាចមកកាត់សក់កន្លែងគាត់ដោយមិនគិតប្រាក់។​

ប្រភពដដែលបានសរសេររៀបរាប់ថា៖ “គាត់ដើរសំុគេមួយថ្ងៃហើយបានតែ១៥០០រៀលទេទៅកាត់សក់ ជាងយក៥០០០រៀល គាត់បានសួរខ្ញុំថាបងកាត់សក់យកលុយម៉ាន? គាត់មានតែ១៥០០រៀលទេ ខ្ញុំថាមិនយកលុយទេ ចាំខ្ញុំកាត់សក់អោយ ខ្ញុំប្រាប់គាត់ថាបើចង់កាត់សក់មកកន្លែងខ្ញុំមកខ្ញុំមិនយកលុយទេ”៕

Share This Post: