ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ អរគុណចំពោះឧកញ៉ាគិត ម៉េង ដែលបានជួយថវិកា ១០ម៉ឺនដុល្លារ (100000$) ដើម្បីជួយដល់ជនរងគ្រោះ ត្រូវអគារ ៧ ជាន់រលំលើ នៅ ខេត្តកែប

    BY Khmernote Media January 3, 2020
    សម្តេចតេជោ អរគុណចំពោះឧកញ៉ាគិត ម៉េង ដែលបានជួយថវិកា ១០ម៉ឺនដុល្លារ (100000$)  ដើម្បីជួយដល់ជនរងគ្រោះ ត្រូវអគារ ៧ ជាន់រលំលើ នៅ ខេត្តកែប

    មុននេះប៉ុន្មានម៉ោង សម្តេចតេជោបានបង្ហោះឲ្យដឹងថា៖ “ខ្ញុំនឹងចេញទៅខេត្តកែបនៅ ពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំ ការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ”។ ហើយសម្តេចតេជោ ក៏បាន Comment ក្នុងហ្វេសបុកឲ្យដឹងថា៖ ” សូមអរគុណចំពោះ លោកឧកញ្ញាគិត ម៉េងដែលបានជួយថវិកាចំនួន១០មុឺនដុល្លារ 100,000$សម្រាប់ជួយដល់ជនរងគ្រោះ។”

    គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ​ ក្រុង​កែប​ ខេត្ត​កែប ហើយមកដល់ម៉ោង៨យប់នេះ ក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថាមានជនរងគ្រោះ៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមាន (ប្រុស១ ស្រី៣នាក់) និងបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay