ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    RIP សុំចូលរួមរំលែកទុក្ខផង អាណិតណាស់! អ្នកស្លាប់ដោយសារបាក់អគារនៅកែបកើនឡើង ៧នាក់ និងរបួសរហូតដល់ទៅ ២៥នាក់

    BY Khmernote Media January 4, 2020
    RIP សុំចូលរួមរំលែកទុក្ខផង អាណិតណាស់! អ្នកស្លាប់ដោយសារបាក់អគារនៅកែបកើនឡើង ៧នាក់ និងរបួសរហូតដល់ទៅ ២៥នាក់

    គិតមកដល់ម៉ោង ៥ ព្រឹកនេះ ជនរងគ្រោះដែលត្រូវអគារ ៧ជាន់ រលំលើនៅខេត្តកែបកើនឡើងអ្នករបួសចំនួន២៥នាក់ និងអ្នកស្លាប់រហូតដល់ទៅ ៧នាក់ ខណៈក្រុមសង្រ្គោះ 711 ព្រមទាំងសមត្ថកិច្ចជាច្រើននាក់ កំពុងបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះបន្តទៀត។

    យោងតាមផេករបស់សម្តេចតេជោ បានឲ្យដឹងថា៖ នៅម៉ោង​២:២៥ នាទី​ ឈានដល់ព្រឹកថ្ងៃទី​ ៤​ មករា​ ២០២០​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង​ និងកាត់សសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់​៧ជាន់បាក់រលំសង្កត់កាលពីថ្ងៃទី​ ៣​ មករា។ នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន​ ៤​ នាក់នៅរស់រានមានជីវិតនៅឡេីយ។​ សម្តេចតេជោ​ ហ៊ុន​ សែន​ មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ​ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ធអោយបានទាន់ពេលវេលា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay