បណ្តេញចិន០៧នាក់ទៀតចេញពីកម្ពុជា និងហាមលែងឲ្យជាន់ដីកម្ពុជារយៈពេល០៣ឆ្នាំ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០៧នាក់។

លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនជាតិចិនទាំង ០៧នាក់នេះ មាន ១- ឈ្មោះ NI MINGDONG ភេទប្រុស, ២- ឈ្មោះ WANG JINLON ភេទប្រុស, ៣- ឈ្មោះ NI JIANWEN ភេទប្រុស, ៤- ឈ្មោះ ZHANG MENG ភេទប្រុស, ៥- ឈ្មោះ NI JIANHE ភេទប្រុស, ៦- ឈ្មោះ SHAN LIANG ភេទស្រី និង៧- ឈ្មោះ XU ZHONG GUI ភេទប្រុស។
លោកប្រធាននាយកដ្ឋាន បានបន្តទៀតថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ តាមជើងហោះហើរលេខ ZH9028, MU250, 9CY242 ដោយមានសមត្ថកិច្ចមកពីប្រទេសចិនចំនួន ២២នាក់ មកទទួល និងអមដំណើរទៅជាមួយ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍



