ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើតគណៈកម្មការ ដើម្បីធ្វើកោសល្យវិច័យអគារ ដែលបានបាក់រលំនៅខេត្តកែប

    BY Khmernote Media January 4, 2020
    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើតគណៈកម្មការ ដើម្បីធ្វើកោសល្យវិច័យអគារ ដែលបានបាក់រលំនៅខេត្តកែប

    កាលពីវេលាម៉ោងប្រមាណ ៤ និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់មួយ បានបាក់រលំនៅ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងជាប់នៅក្នុងគំនរអគារនោះ ហើយគិតត្រឹមម៉ោង៥ និង០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។

    បន្ទាប់ពីកើតមានហេតុការណ៍នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មការ ដើម្បីធ្វើកោសល្យវិច័យអគារ ដែលបានបាក់រលំនៅខេត្តកែបនោះ ដោយមានឯកឧត្តម ទេព ធន ជាប្រធាន និងឯកឧត្តម ប៊ិន សម្បត្តិថារ័ត្ន ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន០៩នាក់ទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay