ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសសតិមិនល្អម្នាក់ កាន់​ជំពាម​កៅស៊ូដេីរបាញ់​ព្រាបតាមផ្លូវសាធារណៈ ធ្វើឲ្យអ្នកធ្វើដំណើរខ្លះត្រូវគេចគ្រាប់ជំពាមអាចបង្កនូវគ្រោះថ្នាក់គួរឲ្យបារម្ភ

    BY Khmernote Media January 4, 2020
    បុរសសតិមិនល្អម្នាក់ កាន់​ជំពាម​កៅស៊ូដេីរបាញ់​ព្រាបតាមផ្លូវសាធារណៈ ធ្វើឲ្យអ្នកធ្វើដំណើរខ្លះត្រូវគេចគ្រាប់ជំពាមអាចបង្កនូវគ្រោះថ្នាក់គួរឲ្យបារម្ភ

    ខេត្តព្រះសីហនុ៖ មានករណីបុរស​ម្នាក់​កាន់​ជំពាម​កៅស៊ូ​ដេីរបាញ់​ព្រាបតាមផ្លូវសាធារណៈ ​ធ្វើឲ្យអ្នកធ្វើដំណើរខ្លះត្រូវគេចគ្រាប់ជំពាមបង្កជាការព្រួយបារម្ភអាចនឹងបង្កហានិភ័យ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង​១០:០០នាទី​ ថ្ងៃ​ទី​៤ ខែមករា​ ឆ្នាំ​២០២០​ ​បងប្អូន​ពលរដ្ឋ​បានអោយដឹងថា​

    បុរស​ម្នាក់​កាន់​ ជំពាម​កៅស៊ូ​ ដេីរបាញ់​ព្រាបនៅម្តុំ​ផ្សារ​លេី​ ដែលពេលខ្លះបណ្ដាលអោយ​ អ្នកធ្វេីដំណេីរ​តាមផ្លូវនោះ​ គេចនឹងគ្រាប់ជំពាមកៅស៊ូ​របស់គាត់ ខ្លះត្រូវម៉ូតូ​ខ្លះត្រូវឡាន​ ដែលនេះជាក្ដី​បារម្ភ​ពេលពួកគាត់ធ្វេីដំណេីរតាមនោះ​គ្រប់ៗគ្នា​។ យ៉ាងណាមិញបុរសខាងលើនេះត្រូវបានប្រជាពលរដ្ឋប្រាប់ថាជាមនុស្សវិកលចរិត ហើយតែងតែធ្វើសកម្មភាពបែបនេះជារៀងរាល់ថ្ងៃ៕

    ប្រភព៖ស៊រ

    Share This Post: