ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតមកទល់ពេលនេះ សប្បុរសជន ដែលជួយឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងករណីបាក់រលំអគារនៅខេត្តកែប ប្រមូលបានជាង១លានដុល្លារហើយ

    BY Khmernote Media January 4, 2020
    គិតមកទល់ពេលនេះ សប្បុរសជន ដែលជួយឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងករណីបាក់រលំអគារនៅខេត្តកែប ប្រមូលបានជាង១លានដុល្លារហើយ

    ករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែប បណ្តាលឲ្យជនរងគ្រោះជាកម្មករ កម្មការិនីប្រមាណ៤០នាក់ រងគ្រោះមានស្លាប់និងរងរបួស ដោយខណៈនេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកបន្តទៀត។ យ៉ាងណាមិញនៅខាងក្រោមនេះជាបញ្ជីឈ្មោះសប្បុរសជនដែលជួយឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប តាមរយៈសម្តេចតេជោ ហ៊ុន សែន មានដូចតទៅនេះ៖

    ១៖ លោកឧកញ៉ា ហ៊ុន តូនិងដៃគូសហការ ៥២មុឺនដុល្លារ
    ២៖ ក្រុមហ៊ុនឌែលខម ២០មុឺន
    ៣៖ ក្រុមហ៊ុនជីបម៉ុង ថវិកា១០មុឺនដុល្លារ
    ៤៖ ក្រុមហ៊ុនសេសាន ១០មុឺន
    ៥៖ ឧកញ្ញាអុឹង ប៊ុនហូវ ថវិកា១០មុឺនដុល្លារ
    ៦៖ លោកឧកញ៉ា ទ្រី ភាព ១០មុឺនដុល្លារ
    ៧៖ លោកឧកញ៉ា គិត ម៉េង ១០មុឺនដុល្លារ
    ៨៖ លោកឧកញ៉ា វិញ ហួរ ៥មុឺនដុល្លារ
    ៩៖ លោកឧកញ៉ា ថោង សារ៉ាត និងលោកស្រីទាវ ធីតា ៥មុឺនដុល្លារ
    ១០៖ ឯកឧត្តម ចម ប្រសិទ្ធ ថវិកា២មុឺនដុល្លារ
    ១១៖ ឯកឧត្តម លឹម គានហោ ២មុឺនដុល្លារ
    ១២៖ លោក ហែម សារឿង ២មុឺនដុល្លារ
    ១៣៖ ឯកឧត្តមស៊ុន ចាន់ថុល ១មុឺនដុល្លារ
    ១៤៖ ឯកឧត្តម ប៉ុល សារឿន ថវិកា១មុឺនដុល្លារ
    ១៥៖ កញ្ញា ស្រ៊ាង ស្រីមុំ ១ពាន់ដុល្លារ
    ១៦៖ មូលនិធិបរិស្ថាននៃក្រសួងបរិស្ថាន ៣មុឺនដុល្លារ

    សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា អ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ដោយសម្តេចតេជោបញ្ជាក់ថាថវិការដ្ឋនិងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay