ព័ត៌មានជាតិ
ទឹកដោះម្តាយថ្លៃ! សម្តេចតេជោ ហ៊ុន សែន រំភេីបរីករាយឥតឧបមា ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច
BY Khmernote Media
January 4, 2020
ទឹកដោះម្តាយថ្លៃ! រំភើបជំនួស ទីបំផុតក្រុមសង្គ្រោះ បានជួយជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុង ចេញបានហើយ បន្ទាប់ពីឮសម្លេងជនរងគ្រោះស្រែកហៅឲ្យជួយ។ សម្តេចតេជោ បានបង្ហោះក្នុងហ្វេសបុកផេក ឲ្យដឹងថា៖ ក្នុងនាមជាប្រមុខដឹកនាំ និងក្នុងនាមជាឳុកប្រកបដោយព្រហ្មវិហាធម័ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរំភេីបរីករាយឥតឧបមា ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយេីងពិតជាថ្លៃមែន។ នៅពេលនះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដេីម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឡេីងវិញ៕










