ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមព្រឹកនេះ ករណីបាក់រលំអគារនៅកែប រកឃើញអ្នកស្លាប់២២នាក់ និងអ្នកនៅមានជីវិត២៣នាក់

    BY Khmernote Media January 5, 2020
    គិតត្រឹមព្រឹកនេះ ករណីបាក់រលំអគារនៅកែប រកឃើញអ្នកស្លាប់២២នាក់ និងអ្នកនៅមានជីវិត២៣នាក់

    ខេត្តកែប៖ គិតមកត្រឹមវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារបាក់រលំនៅខេត្តកែប មានចំនួនសរុប៤៥នាក់ ក្នុងនោះមានអ្នកស្លាប់២២នាក់ (ប្រុស១៣នាក់ និងស្រី០៩នាក់) និងអ្នកនៅរស់រានមានជីវិតចំនួន២៣នាក់។

    សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ងត៍បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤ និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។ ក្រោយកើតមានហេតុការណ៍នេះភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុតែម្តង៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay