ព័ត៌មានជាតិ
សង្រ្គោះសុនខ ២ក្បាលចេញពីគំនរបាក់បែក មួយពណ៌ខ្មៅ ក្នុងរយ:ពេល ៤២ ម៉ោង និងចូចូ ក្នុងរយៈពេល ៣៣ ម៉ោង
BY Khmernote Media
January 5, 2020
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តមថា “គួរឲ្យស្រឡាញ់ សង្រ្គោះបាន ចូចូ ពីគំនរបាក់បែកក្នុងរយៈពេល ៣៣ ម៉ោង និងមួយទៀតពណ៌ខ្មៅ ក្នុងរយ:ពេល ៤២ ម៉ោង។ “។ គួរបញ្ជាក់ថាគិតត្រឹមម៉ោង ១១:០៥ ព្រឹកនេះ ជនរងគ្រោះសរុប ដែលបានសង្រ្គោះ យកចេញបានពីអគារ គឺមានចំនួន ៥៧ នាក់ ( ស្រី ២២នាក់ និងស្លាប់៣៤ នាក់ -មានស្រី ១៣ នាក់)៕

